ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦​ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋលេខាធិការ ជាប្រធានកម្មវិធី នៃកសហវ.។ កិច្ចប្រជុំកម្រិតប្រធានកម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។

ព័ត៌មានទាក់ទង